កិច្ចប្រជុំ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​ លើក​ទី​១២​ និង​កិច្ចប្រជុំ​រួម​ ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​ លើក​ទី​២​


កិច្ចប្រជុំទាំងនេះមានសារ:សំខាន់ណាស់ចំពោះការជំរុញសមាហរណកម្មវិស័យហិរញ្ញវត្ថុឲ្យកាន់តែស៊ីជម្រៅ ការពង្រឹងស្ថិរភាព​ហិរញ្ញវត្ថុ
និងការបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ ក្នុង សហគមន៍អាស៊ាន សំដៅគាំទ្រស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនក្នុងតំបន់អាស៊ាន ។

ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាននៅប្រទេសឡាវ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបាន ឯកឧត្តម Samphao Phaysith ទេសាភិបាលធនាគារធនាគារកណ្តាលឡាវ និងជាប្រធានកិច្ចប្រជុំ ថ្នាក់ទេសាភិបាលអាស៊ានលើកទី១២ អញ្ញើញឲ្យធ្វើបទអន្តរាគមន៍ដឹកនាំកិច្ចពិភាក្សារវាង ថ្នាក់ទេសាភិបាលនិងនាយកប្រតិបត្តិស្ថាប័នហិរញ្ញវត្ថុនៃប្រទេសសមាជិកអាស៊ាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ ។ គោលបំណងលើកកម្ពស់កិច្ចពិភាក្សាស្ថាបនា រវាងទេសាភិបាល និងនាយកប្រតិបត្តិស្ថាប័នហិរញ្ញវត្ថុអាស៊ាន អំពីវិស័យអាទិភាពសម្រាប់ កិច្ចសហប្រតិបត្តិការអាស៊ាន ក៏ដូចជាបញ្ហាប្រឈមគន្លឹះៗដែលជួបប្រទះដោយវិស័យ ធនាគារ នៅពេលដែលសមាហរណកម្មវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ក៏កាន់តែកើន ឡើងជាលំដាប់ ។