អប​អរ​សាទរ​ការដាក់ឲ្យ​ចរាចរប្រាក់រៀល​ឡើង​វិញ​លើក​ទី​៣៦

ទិវា​អបអរសាទរ​ការ​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​ លើក​ទី​៣៦​ “​ប្រាក់​រៀល​តែ​មួយ​ លើក​ស្ទួយ​ទីផ្សារ​ ផ្លែផ្កា​សេដ្ឋកិច្ច​”​​ ដែល​គោលបំណង​នៃការប្រារព្ធទិវានេះគឺ​ដើម្បីរំឮក​ខួប​នៃការ​ដាក់​ឲ្យ​ចរាចរប្រាក់​រៀល​ឡើង​វិញ​ព្រមទាំងដើម្បី​បង្ហាញ​ការគាំទ្រ​ និង​លើកទឹក​ចិត្ត​ឲ្យ​វិស័យ​ឯកជន​បង្កើន​ការប្រើប្រាស់​ប្រាក់​រៀល​នៅក្នុង​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់ខ្លួន​ដោយ​ស្មារតី​ស្ម័ត្រចិត្ត​។​

ទីវា​នេះ ក៍​ជា​វាទិការដ័សំខាន់មួយ​សម្រាប់វិស័យ​ពាក់ព័ន្ធ​នានា ទាំងឯក​ជន​និងសាធារណៈ​ ដើម្បី​ស្វែងយល់​ពី​សារៈសំខាន់​នៃប្រាក់រៀល​ចំពោះ​សេដ្ឋកិច្ច​និង​សង្គម​ជាតិ​ ព្រមទាំង​ចូលរួម​អនុវត្តគោនយោលបាយ​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ការប្រើ​ប្រាស់​ប្រាក់រៀល​របស់​ខ្មែរ​។

ក្នុង​ទិវា​នេះ ក៍​មានការ​អញ្ជើញ​ចូលរូមពី​តំ​ណាង​ជាន់ខ្ពស់​មក​ពី​ក្រសួង​-​ស្ថាប័ន​នានា គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​-​សហគ្រាស​ឯក​ជាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ៕