ក្រុមប្រឹក្សាភិបាល

ប្រធានក្រុមប្រឹក្សាភិបាល

លោក បុល វ៉ាន់នៀត ជនជាតិខ្មែរ ។

លោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាល នៅខែធ្នូ ឆ្នាំ២០១៥ និងជាអ្នកតំណាងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ នៅចុងខែមករា ឆ្នាំ២០១៦។ លោកបានបញ្ចប់​បរិញ្ញប័ត្រផ្នែក​ភាសា​ជប៉ុន ពីវិទ្យាស្ថានភាសាបរទេស នៅឆ្នាំ ២០១១។ លោកចូលបម្រើការងារនៅសហការ នៅខែមករា ឆ្នាំ២០១៦  ជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ លើសពីនេះ​ទៅ​ទៀត លោក​មាន​បទពិសោធន៍ការងារ​រយៈពេល​៦ឆ្នាំក្នុងវិស័យ ធនាគារ និងអប់រំ ។


សមាជិកក្រុមប្រឹក្សាភិបាល

លោក Takahiro Yamashita ជនជាតិ ជប៉ុន ។

លោក​ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​ប្រធាន​​​ក្រុម​​​ប្រឹ​ក្សា​​​ភិបាល​​​នៅ​​​​ខែ​​ធ្នូ ឆ្នាំ២០១៥ និង​ជា​​ប្រធាន​​ហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ លោក​​បញ្ចប់​​បរិញ្ញា​​ប័ត្រ​ផ្នែក​​សេដ្ឋ​កិច្ច​​នៅ​ឆ្នាំ ១៩៩៩ ពី​សកល​វិទ្យាល័យ KANSAI និង​​បញ្ចប់​​បរិញ្ញ​ប័ត្រ​​ជាន់​​ខ្ពស់​​ផ្នែក​​គ្រប់​​​គ្រង​​អាជីវកម្ម​​នៅ​​ឆ្នាំ​​២០០៦ ពី​​សកល​​វិទ្យាល័យ Wale Prifysgol Cymru។ លោក​បាន​ចូល​បម្រើ​ការ​ងារ​ក្នុង​សហការ​នៅ​ខែ​មករា ឆ្នាំ២០១៦ ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល និងជា​ប្រធាន​ហិរញ្ញវត្ថុ។ លោក​​មាន​​បទ​​ពិសោធន៍​​ការងារ​​ជាង ១៨ឆ្នាំ ជា​មួយ​​វិស័យ​​ធនាគារ និង​អប់រំ​នៅ​ប្រទេស​ជប៉ុន។


ក្រុម​ប្រឹក្សាភិបាលឯករាជ្យ

លោក ម៉ក់ ចាន់សុភារ៉ា ជនជាតិខ្មែរ

លោកត្រូវបានតែង​តាំង​ជាសមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ឯករាជ្យ និងជាប្រធាននាយកប្រតិបត្តិការ នៅខែធ្នូ ឆ្នាំ២០១៥។ លោកបញ្ចប់​បរិញ្ញា​ប័ត្រផ្នែកគ្រប់គ្រង​នៅឆ្នាំ២០០៤ ពីសកលវិទ្យាល័យ​ជាតិគ្រប់គ្រង និងសញ្ញាប័​ត្រពីវិទ្យាល័យ​ឥន្ទ្រទេវី នៅឆ្នាំ១៩៩៨។ លោក​ចូល​បម្រើការងារ​នៅ​សហការ​នៅ​ខែមករា ឆ្នាំ២០១៦ ជាក្រុមប្រឹក្សា​ភិបាលឯករាជ្យ និង​ប្រធាន​នាយក​ប្រតិ​បត្តិការ។ លោក​មាន​បទ​ពិសោធន៍​ការងារ​ជាង ១១ឆ្នាំ ជា​មួយ​ធនាគារ ឯកទេស​និង​ពាណិជ្ជ ក្នុងវិស័យ​ឥណទាន ។