ប្រវត្តិ​ក្រុមហ៊ុន

ប្រវត្តិក្រុមហ៊ុន

សហការត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតនៅខែធ្នូ ឆ្នាំ២០១៥ ដោយវិនិយោគិន ២រូប ជាជនជាតិ ខ្មែរ និង ជនជាតិជប៉ុន។ សហការ ទទួលបានអាជ្ញាប័ណ្ណដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅខែ មេសា ឆ្នាំ ២០១៦។

ដើម្បីផ្តល់សេវាកម្មល្អបំផុតជូនអតិថិជន សហការ ផ្តល់សេវាឥណទានដូចជា៖

  • ឥណទានអាជីវកម្ម
  • ឥណទានគេហដ្ឋាន
  • ឥណទានផ្ទាល់ខ្លួន
  • ឥណទានការសិក្សា

ចាប់ផ្តើមពីការិយាល័យដែលមានទំហំតូច និងមានបុគ្គលិកចំនួនតែ៦នាក់ បច្ចុប្បន្ន សហការ បានអភិវឌ្ឍខ្លួនទាំងទំហំការិយាល័យនិងចំនួនបុគ្គលិក។ បុគ្គលិកសរុប គិតត្រឹម ខែធ្នូ ឆ្នាំ២០១៧ មានចំនួន ៣៥នាក់ ដែលក្នុងនោះ ៣៤%ជាបុគ្គលិកនារី។

ស្ថាប័នរំពឹងថា នៅឆ្នាំ២០១៨ ចំនូនបុគ្គលិក នឹងកើនឡើងដល់ ៥០ នាក់។

សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល

លោក បុល វ៉ាន់នៀត
ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ

ក្នុង​ឆ្នាំ២០១៧ យើង​បាន​ឈាន​ទៅ​ដល់​ជំហ៊ាន​ជាក់​លាក់​មួយ​ទៀត​ជិត​ទៅ​នឹង​ផែន​ការណ៍​ដោយ​បាន​​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​សង្គម និង​បាន​ឆ្លើយ​តប​ទៅ​នឹងតម្រូវ​ការ​អតិថិជន តាម​រយៈ​ការ​ផ្តល់ សេវា​ឥណទាន​របស់​ពួក​យើង។

ផលិត​ផល​ឥណទាន​ដ៏​សំខាន់​របស់​យើង​ដែល​បាន​ឆ្លើយ​តប និង​ផ្តល់​ជូន​អតិថិជន គឺ​ឥណទាន​អាជីវ​កម្ម​ដែល​មាន​រហូត​ដល់ ៤៦% នៃ​ផលិត​ផល​ឥណទាន​សរុប​ដែលបាន​ផ្តល់​ក្នុង​ឆ្នាំ ដើម្បី​គាំ​ទ្រ​ដល់​ការ​ពង្រីក​អាជីវ​កម្ម​របស់​អតិថិជន និង​យើង​ជឿ​ជាក់​ថា វា​គឺជា​ការ​ចូល​រួម​ចំណែក​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​យើង។

សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ពី​កម្រិត​ជីវ​ភាព​ប្រាក់​ចំណូល​ទាប​ទៅ​កម្រិត​ជីវភាព​សមរម្យ ហើយ​យើង​ឃើញ​ថា​នៅ​ឆ្នាំ​២០១៧ ប្រទេស​របស់​យើង​ក៏នៅ​តែ​រក្សា​អត្រា​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​.% ដដែល។ ពិនិត្យ​មើល​លើ​វិស័យ​ទាំង​មូល​វិញ​ចំនួន​នៃ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ​បាន​កើន​ឡើង​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ ​២០១៦ ហើយ​បើ​ប្រៀប​ធៀប​តែ​វិស័យ​មីក្រូហិរញ្ញ​វត្ថុ​មាន​កំណើន​ដល់​ទៅ % ទាំង​នេះ​គឺ​ជា​ភ័ស្តុ​តាង​ដែល​បង្ហាញ​ថា​ប្រទេស​កម្ពុជា​យើង គឺ​នៅ​តែ​មានតម្រូវ​ការ​ហិរញ​វត្ថុ ដើម្បី​ចូល​រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍន៍ សេដ្ឋ​កិច្ច​របស់​ប្រទេស​យើង។

លទ្ធផលហិរញ្ញវត្ថុ និងប្រតិបត្តិការ

ការ​អធិប្បាយ​លម្អិត​លើ​លទ្ធផល​ហិរញ្ញ​វត្ថុ និង​ប្រតិ​បត្តិ​ការ​សម្រាប់​ឆ្នាំ​២០១៧ ត្រូវ​បាន​រួម​បញ្ចូល​ក្នុង​របាយ​ការណ៍​ហិញ្ញវត្ថុ នៃ​របាយការណ៍​នេះ។ ទោះ​បី​យើង​ពុំ​ទាន់​មាន​ប្រាក់​ចំ​ណេញ​សម្រាប់​ពីរ​ឆ្នាំ​ដំ​បូង​ ប៉ុន្តែ​ការ​ធ្វើ​ប្រតិ​បត្តិ​ការ​របស់​យើង​ទទួល​បាន​ផល​ល្អ​ដោយ​សម្រេច​គោល​ដៅ​បញ្ចេញ​ឥណទាន​បាន​ជិត ៥.២៥​​លាន​ដុលា្លរ​អាមេរិក។

មូលធន និង កម្ចីហិរញ្ញប្បទាន

ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ផ្តល់​សេវា​កម្ម​ឥណទាន​ជូន​អតិថិជន​រយៈ​ពេល​យូរ​អង្វែង ពួក​យើង​នឹង​បន្ត​ពង្រឹង​មូល​ធន និង​កម្ចី​ហិរញ្ញប្បទាន។ យើង​បាន​បន្ថែម​មូល​ធន ១.៥​លាន​ដុល្លា​រអាមេរិក ក្នុងដើម​ទុន​​របស់​ពួក​យើង​និង​កម្ចី​ហិរញ្ញប្បទាន​បន្ថែម​ចំនួន .៩៧​លាន​ដុល្លារ​អាមេរិក នៅក្នុងឆ្នាំនេះ។

ការពេញចិត្តរបស់អតិថិជន

កតា្ត​ចម្បង​របស់​គ្រឹះ​ស្ថាន គឺ​ការ​ពេញ​ចិត្ត​របស់​អតិថិជន។ ការ​បម្រើ​អតិថិជន​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អតិថិជន​គឺ​ជា​អ្វី​ដែល​គ្រឹះ​ស្ថាន​ផោ្តត​បំផុត។ បុគ្គលិក​របស់​យើង​បាន​ខិត​ខំ​បឹ្រង​ប្រែង​ដើម្បី​បម្រើ​សេវាកម្ម និង​បង្កើត​អ្វី​ដែល​ថ្មី​សម្រាប់​អតិថិជន។

គ្រឹះសា្ថន​ជាប់​ចំណាត់​ថា្នក់​ល្អ​បំ​ផុត​ក្នុង​ការ​ផ្តល់​សេវា​កម្ម​អាជីវ​កម្ម​ការ​ប្រ​មូល​ការ​សង​ត្រលប់​របស់​អតិថិជន និងសេវា​កម្ម​ឥណទាន។ ពួក​យើង​តែង​តែ​យក​ចិត្ត​ទុក​ដា​ក់​អំពី​អ្វី​ដែល​អតិ​ជន​ចង់​បាន និង​ស្វែង​រកវិធី​សាស្រ្ត​ក្នុង​ការ​ទូទាត់​ប្រាក់​ដែល​ល្អ​ប្រ​សើរ​ដើម្បី​ធា​នា​ភាព​ងាយ​ស្រួល និង​សន្សំ​សំ​ចៃ​សម្រាប់​អតិ​ថិ​ជន​របស់​យើង។

ការសហការជាដៃគូ

ដើម្បី​ពង្រីក​វិសាល​ភាព​នៃ​សេវា​កម្ម​ឲ្យ​កាន់​តែ​ល្អ​សម្រាប់​អតិថិជន ពួក​យើង​កំពុង​ស្វែង​រក​ភា្នក់​ងារ​ជា​ដៃ​គូ​ក្នុ​ង​ការ​ផ្ទេរ​សាច់​ប្រាក់​។ ពួក​យើង​ឃើញ​ថា ​វា​គឺ​ជា​សេវា​កម្ម​បន្ថែម​ដែល​ជួយ​សម្រួល​ក្នុង​ការ​ទូ​ទាត់សាច់​ប្រាក់​សង​ត្រ​ឡប់​ដែល​អតិ​ថិ​ជន​អាច​ធ្វើ​ការ​ផ្ទេរ​ប្រាក់​នៅ​ទី​តាំង​ណា​ដែល​ជិត​គាត់។

ការច្នៃប្រឌិត

នេះ​គឺ​ជា​ឆ្នាំ​ថ្មី​មួយ​ទៀត​ដែល​ពួក​យើង​កំ​ពុង​បន្ត​ការ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​និង​ច្នៃ​ប្រឌិត​ថ្មី។ ភាព​ច្នៃប្រ​ឌិត​របស់​យើង​គឺ​មាន​គោល​បំណង​បម្រើ​អត្ថ​ប្រយោជន៍​ដល់​អតិ​ថិជន​និង​ជា​ចំនុច​ស្នូល​នៃ​ផែន​ការ​យុទ្ធ​សាស្ត្រ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​របស់ស្ថាប័ន។

ទាំង​នេះ​នឹង​ផ្តល់​នូវ​សេវា​កម្ម​ឥណទាន​ដ៏​ពិសេស​មួយ​គឺ​ប្រព័ន្ធ​ធនាគារ​ឌីជីថល​រួម​បញ្ចូល​នឹង​ប្រព័ន្ធ​អតិថិជន​ដែល​អនុញ្ញាត​ឲ្យ​ពួក​គាត់​អាច​បើក​មើល​នូវ​ប្រវត្តិ​សង​ប្រាក់ និង​តារាង​សង​ប្រាក់​ដែល​បង្កើន​នូវ​ភាពងាយ​ស្រួល​ក្នុង​ការ​ទូ​ទាត់​សង និង​ការ​ទទួល​បាន​ឥណទាន​ថ្មី។

លើស​ពី​នេះ​ទៅ​ទៀត​អតិថិជន​ថ្មី អាច​ទាញ​យក​កម្ម​វិធី​សម្រាប់​អតិថិជន (Customer App) មក​ប្រើ​ប្រាស់​បង្កើត​គណនី​ថ្មី និង​មើល​សេវា​កម្ម​ឥណទាន​ហើយ​ពួក​គេ​អាច​ដាក់​ការ​ស្នើ​សុំ​ឥណទាន​មក សហការ បាន។

បរិស្ថាន និងអាទិភាពសង្គម

ពួក​យើង​បាន​ពិចារ​ណា​ផល​ប៉ះ​ពាល់​លើ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​នៃ​ប្រតិ​បត្តិកា​រ​និង​សកម្ម​ភាព​របស់​ស្ថា​ប័ន​ផង​ដែរ។ ពួក​យើង នឹង​ចូល​រួម​អនុវត្ត​យ៉ាង​ពេញ​លេញ​ដើម្បី​ធ្វើ​ឲ្យ​ប្រតិបត្តិការ​ក្នុង​ស្ថាប័នមាន​នរិន្តភាព​ដោយ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដែល​បណ្តាល​មក​ពី​វិស័យ​អា​​ជីវកម្ម​ស្នូល​របស់​ពួក​យើង។ ក្នុងឆ្នាំ ២០១៧ ពួក​យើង​ពិនិត្យ​គោល​នយោ​បាយ​ដែល​រួម​បញ្ចូល​ការ​រួម​ចំណែក​ការ​ការ​ពារបរិស្ថាន ដើម្បី​កាត់​បន្ថយ​ការ​កើន​កំដៅ​ភព​ផែន​ដី និង​គាំ​ទ្រ​ការ​បើ្រប្រាស់​ក្រដាស​កែ​ច្នៃ​ឡើង​វិញ ដើម្បីការ​ពារ​ព្រៃ​ឈើ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ក្នុង​យន្ត​ការ​ការ​ពារ​បរិស្ថាន​ពួក​យើងនៅ​តែ​បន្ត​គោល​ដៅ​កាត់​បន្ថយ​កាក​សំណល់​ការ​ប្រើ​ប្រាស់​ទឹក និង​ថាមពល។