គណៈ​គ្រប់​គ្រង

លោក ប៉ែន ពិភព ប្រធាននាយកដ្ឋានឥណទាន ជនជាតិខ្មែរ 

លោកបញ្ចប់បរិញ្ញាប័ត្រផ្នែក​គ្រប់គ្រង នៅឆ្នាំ២០០៣ ពីសកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និងបរិញ្ញាប័ត្រជាន់​ខ្ពស់ផ្នែក​ធនាគារ និងហិរញ្ញវត្ថុ នៅឆ្នាំ២០១១ ពី​សកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកចូល​បម្រើការងារ​នៅសហការ​នៅខែកុម្ភៈ ឆ្នាំ២០១៦ ជាប្រធាន​នាយកដ្ឋានឥណទាន។ លោកមាន​បទពិសោធន៍​ការងារ​ជាង​១២ឆ្នាំ ជាមួយធនាគារឯកទេស និងពាណិជ្ជ ក្នុងវិស័យឥណទាន ។

 


លោក សេង ចាន់ធឿន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ជនជាតិខ្មែរ

លោក​បញ្ចប់​បរិញ្ញាប័ត្រផ្នែក​គណនេយ្យ​ពី​សកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​នៅ​ឆ្នាំ​២០០៤ និងសញ្ញាប័ត្រនៃ​ការលក់ និងទីផ្សារ​ពីវិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្រ្ត នៅឆ្នាំ២០០១។ បច្ចុប្បន្នលោក​កំពុង​បន្តជំនាញ ACCA នៅសាលា ​CamED។ លោកចូល​បម្រើ​ការងារ​នៅសហការ នៅខែឧសភា ឆ្នាំ២០១៦ ជា​ប្រធាន​គ្រប់​គ្រង​ហិរញ្ញវត្ថុ។ លោកមាន​បទ​ពិសោធន៍​ការងារ​ជាង ១០ឆ្នាំ ក្នុងវិស័យ​ហិរញ្ញវត្ថុ គណនេយ្យ សវនកម្ម​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ចំនួន៤ មុន​ចូល​បម្រើការងារ​នៅសហការ។


កញ្ញា ភឿក សម្ភស្ស ប្រធានផ្នែកគណនេយ្យ និងបៀរវត្សរ៍ ជនជាតិ ខ្មែរ

កញ្ញា​បាន​បញ្ចប់​បរិញ្ញាប័ត្រផ្នែក​គណនេយ្យ ពីសកលវិទ្យាល័យ​វ៉ាន់ដា នៅឆ្នាំ២០១១។ កញ្ញាចូលបម្រើ​ការងារនៅសហការ នៅខែមករា ឆ្នាំ២០១៦។ មុន​ចូល​បម្រើការងារនៅ​សហការ កញ្ញាមាន​បទ​ពិសោធន៍ការងារ ៤ឆ្នាំ នៅសណ្ឋាគារ ជាគណនេយ្យករ។

 

 


លោក នូវ វណ្ណៈ ប្រធាននាយកដ្ឋានប្រតិបត្តិការ ជនជាតិ ខ្មែរ

លោក​បញ្ចប់បរិញ្ញា​ប័ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ  ពីវិទ្យាស្ថានពាណិជ្ជសាស្ត្រ នៅឆ្នាំ ២០០៩ និងបាន​បន្តបញ្ចប់​ថ្នាក់​បរិញ្ញប័ត្រជាន់​ខ្ពស់ផ្នែកធុរកិច្ច​ឯកទេស ហិរញ្ញវត្ថុ នៅសកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០១៥ និងសញ្ញាប័ត្រផ្នែក​ច្បាប់អាជីវកម្ម នៃប្រទេសកម្ពុជា ពីសាលា CamED។ ។ លោកបានចូលបម្រើ​ការងារនៅ​សហការ​នៅខែមីនា ឆ្នាំ២០១៨។ មុនចូល​បម្រើការងារ​នៅសហការ  លោកមាន​បទពិសោធន៍ការងារ ៨ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុក្នុងតួនាទី ជាអ្នកគ្រប់គ្រងជាន់ខ្ពស់។

 


លោក ជី ឡុងហេង សវនករផ្ទៃក្នុង  ជនជាតិខ្មែរ  

លោក​បាន​បញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគណនេយ្យ ​ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ២០១២ ។ បច្ចុប្បន្នលោកកំពុងបន្តការសិក្សា ផ្នែក​បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ   នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកចូលបម្រើការងារនៅសហការ នៅខែមីនា ឆ្នាំ២០១៨ ជាសវនករផ្ទៃក្នុង។  លោកមាន​បទ​ពិសោធន៍​ការងារ​ជាង ៤ឆ្នាំ​ខាង​ផ្នែក​គណនេយ្យ និងហិរញ្ញវត្ថុ និងសវនកម្ម ជាមួយវិស័យមីក្រូហិរញ្ញវត្ថុ ។

 


លោក ព្រំ ម៉ារីយុទ្ធនា មន្ត្រីគ្រប់គ្រងហានិភ័យ ជនជាតិខ្មែរ

លោកបាន​បញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកធនាគារនិងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០១១។ បច្ចុប្បន្ន លោកកំពុងបន្តសិក្សា ផ្នែកបរិញ្ញាប័ត្រជាន់ខ្ពស់គ្រប់គ្រង និងធុរៈកិច្ចនៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និង​ វិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកចូលបម្រើការងារនៅសហការ នៅខែសីហា ឆ្នាំ២០១៧ ជាមន្ត្រីគ្រប់គ្រងហានិភ័យ។ លោកមានបទពិសោធន៍ការងារជាង៤ឆ្នាំ ជាមន្ត្រីឥណទាន និងបានផ្លាស់ប្តូរតួនាទីទៅជាមន្ត្រីគ្រប់គ្រងហានិភ័យឥណទាន     រយៈពេល១ឆ្នាំ ហើយបច្ចុប្បន្នបានបម្រើការ ជាមន្ត្រីគ្រប់គ្រងហានិភ័យ។


លោក ស្ងួន សុធារិទ្ធ មន្ត្រីផ្នែកច្បាប់ និងប្រតិបត្តិ  ជនជាតិ ខ្មែរ

លោកបាន​បញ្ចប់ផ្នែក​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់ ផ្នែកនីតិឯកជន ពីសាកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០១២ និងបាន​បញ្ចប់បរិញ្ញាប័ត្រ ផ្នែកនីតិសាស្ត្រ ពី​សាកលវិទ្យាល័យដដែល​នៅឆ្នាំ២០០៨។ លោក​បាន​ចូល​បម្រើ​ការងារ​នៅ សហការ នៅខែកក្កដា ឆ្នាំ២០១៧ ជាមន្ត្រីផ្នែកច្បាប់ និងប្រតិបតិ្ត។ លោកមានបទពិសោធន៍ការងារ​ក្នុង​វិស័យ​ច្បាប់​ជាង ៥ឆ្នាំ ជាមួយក្រុម​ហ៊ុនមេធាវី និងសាលាក្តីខ្មែរ​ក្រហម។